សិក្ខាសាលាស្តីពី សូរស័ព្ទនៃព្យញ្ជនៈ សម្រាប់សិស្សានុសិស្សកម្រិត Starter
ប្រសិនបើអ្នកកំពុងរៀនភាសាអង់គ្លេស ជាភាសាទីពីរ អ្នកអាចជួបប្រទះបញ្ហាទូទៅមួយចំនួនទាក់ទងនឹង ការនិយាយ និងការបញ្ចេញសំឡេងអោយបានត្រឹមត្រូវ។ ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ក្នុងការអនុវត្តនូវការបញ្ចេញសំឡេងរបស់ពួកគេ ជាពិសេសសម្រាប់សិស្សរៀននៅកម្រិត Intro 1 ។ បន្ទាប់ពីបានចូលរួមសិក្ខាសាលាស្ដីអំពីការបញ្ចេញសំលេងនេះហេីយ សិស្សទាំងអស់នឹងអាចបែងចែកសំឡេងពិបាកៗជាច្រើនបានកាន់តែច្បាស់។ ជាលទ្ធផល នៅពេលណាដែលសិស្សនិយាយ និងបញ្ចេញសំឡេងបានត្រឹមត្រូវហេីយ វាធ្វេីអោយអ្នកស្តាប់អាចយល់បានយ៉ាងងាយស្រួល។