កម្មវិធីសិក្សា Kid

អាយុ ៦​ - ១២ ឆ្នាំ

នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ យើងផ្តល់ជូននូវ កម្មវិធីសិក្សា Kid ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស និងយកចិត្តទុកដាក់សម្រាប់កុមារដែលមានអាយុរហូតដល់ ១៣ ឆ្នាំ។ កម្មវិធីនេះជាកម្មវិធីថ្នាក់សិក្សាពេញម៉ោង ដែលបញ្ចូលគ្រប់ផ្នែកទាំងអស់នៃភាសាអង់គ្លេសទៅក្នុងកម្មវិធីសិក្សា។ គោលបំណងរបស់កម្មវិធីសិក្សា Kid គឺធានាថាសិស្សានុសិស្សនឹងទទួលបានការអប់រំ តាមរយៈការសិក្សាមួយបែបដែលផ្តោតសំខាន់ទៅលើភាសា។ លើសពីនេះទៅទៀតតាមរយៈ ការបង្រៀនច្បាស់លាស់ បរិយាកាសសិក្សាដែលរៀបចំដោយយកចិត្តទុកដាក់ និងសកម្មភាពសិក្សាសប្បាយៗ សិស្សានុសិស្សរបស់យើងនឹងទទួលបានបទពិសោធន៍រីករាយ និងមានអត្ថន័យ លើសពីការសិក្សាភាសាអង់គ្លេស ហើយកម្មវិធីសិក្សានេះក៏ជួយរៀបចំពួកគេសម្រាប់ការត្រៀមខ្លួនក្នុងការក្លាយទៅជាសិស្សកម្រិតបឋមសិក្សា ដោយផ្តោតទៅលើទាំងការសិក្សា សង្គម ស្មារតី និងការអភិវឌ្ឍន៍ផ្នែករាងកាយ។

កាលវិភាគសិក្សានិងថ្លៃសិក្សា

កម្មវិធីសិក្សា Kid
តារាងតម្លៃ & ម៉ោងសិក្សា
កម្រិតសិក្សា ត្រីមាស ឆមាស ត្រីមាស ១០០ ម៉ោង ឆមាស ២០០ ម៉ោង
Kid Starter – Kid 4 335$ 670$
Kid 5 – Kid 9 335$ 670$
Kid 10 – Kid 12 365$ 730$
កាលវិភាគ(ចន្ទ​-សុក្រ) ពេញម៉ោង
08:00 am – 10:30 am
02:00 pm – 04:30 pm