កម្មវិធីសិក្សាកម្រិតឌីប្លូម

សព្វថ្ងៃតម្រូវការភាសាអង់គ្លេសសម្រាប់សិស្សានុសិស្ស និងបុគ្គលិកការងារគឺមានការកើនឡើង ព្រោះភាសាអង់គ្លេសត្រូវបានប្រើប្រាស់ក្នុងគោលបំណងជាច្រើន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវកម្មវិធីសិក្សាកម្រិតឌីប្លូមដើម្បីជួយឱ្យពួកគេត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមណាមួយដែលអាចកើតមានឡើងទាំងនៅក្នុងការសិក្សា ឬក្នុងការងាររបស់ពួកគេ។ កម្មវិធីសិក្សានេះផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពទំនាក់ទំនងក្នុងបរិបទជាក់លាក់ដូចជាការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម ឬសម្រាប់ការនិយាយជាសាធារណៈ។ សម្រាប់កម្មវិធីនេះសិស្សានុសិស្ស ឬបុគ្គលិកការងារតម្រូវឱ្យមានសមត្ថភាពភាសាអង់គ្លេសកម្រិតមធ្យម (Intermediate Level) ដើម្បីចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សានេះបាន។