ឱកាសការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ចាប់ផ្តើមការងារជាមួយពួកយើងដើម្បីផ្លាស់ប្តូរជីវិតរបស់លោកអ្នក និងដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកដទៃ។ យើងជាអ្នកផ្តល់ជូននូវការអប់រំ ដែលលើសពីការអប់រំក្នុងសៀវភៅ ការបញ្ចប់ថ្នាក់ ឬសញ្ញាបត្រ ពីព្រោះពួកយើងគឺជាអ្នកលើកទឹកចិត្ត ផ្តល់អំណាច និងការគាំទ្រដែលផ្លាស់ប្តូរបុគ្គល និងសហគមន៍ឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរមួយ ហើយយើងគឺជារចនាសម្ព័ន្ធទ្រទ្រង់ដើម្បីសម្រេចគោលបំណងនេះ។

ចាប់ផ្តើមអាជីពដោយមានគោលដៅ

គោលបំណងរបស់យើង (មូលហេតុដែលយើងមានវត្តមាននៅទីនេះ) គឺដើម្បីលើកកម្ពស់សិស្សានុសិស្សឱ្យសម្រេចគោលបំណងរបស់ពួកគេ ស្វែងរកភាពជោគជ័យ និងចូលរួមចំណែកក្នុងសហគមន៍នៅទូទាំងពិភពលោក។

យើងជំរុញសិស្សានុសិស្ស និងមិត្តរួមការងាររបស់យើងឱ្យក្លាយជាផ្នែកមួយនៃភាពដ៏អស្ចារ្យលើសពីអ្វីដែលពួកគេមើលឃើញ ស្របពេលដែលយើងខិតខំធ្វើឱ្យមានផលប៉ះពាល់វិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍នៅទូទាំងពិភពលោករបស់យើង។

ជាផ្នែកមួយនៃគ្រួសារ ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) អ្នកនឹង៖

  • រីករាយជាមួយការងារដ៏មានន័យនៅក្នុងស្ថាប័នដែលមានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ភាពជោគជ័យរបស់សិស្សានុសិស្ស និងការអនុវត្តវប្បធម៌យកចិត្តទុកដាក់ចំពោះបុគ្គលិក
  • ក្លាយជាផ្នែកមួយនៃស្ថាប័នដែលមានភាពចម្រុះជាសាកល និងទទួលបានឱកាសគ្មានដែនកំណត់សម្រាប់ការអភិវឌ្ឍន៍ និងលូតលាស់អាជីពការងារ
  • ធ្វើការសហការ និងរៀនសូត្រពីអ្នកជំនាញដែលមានទេពកោសល្យមកពីស្ទើរគ្រប់វិស័យ រួមមាន វិស័យអប់រំ សុខាភិបាល និងអាជីវកម្ម

ការទទួលបានផលប្រយោជន៍ជាសាកល គឺតម្រូវឱ្យមានបុគ្គលដែលមានភាពចង់បាន និងប្រឹងប្រែង។ ក្លាយខ្លួនទៅជាផ្នែកមួយដែលអស្ចារ្យលើសពីការគិតទុករបស់អ្នក។ នាពេលបច្ចុប្បន្ននេះ បេសកម្មរបស់យើងកំពុងដំណើរការនៅក្នុងថ្នាក់រៀន និងសហគមន៍នានាជុំវិញពិភពលោក។ ចូលរួមជាមួយបុគ្គលិករបស់យើងជាង ១៥.០០០ នាក់ដែលមកពីទូទាំងពិភពលោក ដែលកំពុងផ្តល់អំណាចដល់សិស្សានុសិស្ស ដើម្បីសំរេចគោលដៅ ស្វែងរកភាពជោគជ័យ និងចូលរួមចំណែកដល់សហគមន៍ជាសាកលរបស់យើង។ ការងារនេះពិតជាលំបាក ប៉ុន្តែយើងនឹងសម្រេចឱ្យបាន។

ចូលរួមជាមួយ ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) ដើម្បីជួយពួកយើងជំរុញការអប់រំ និងការផ្លាស់ប្តូរជីវិត។

អត្ថប្រយោជន៏

ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) ជឿជាក់លើការគាំទ្របុគ្គលគ្រប់រូបក្នុងការសម្រេចក្តីស្រមៃ និងជិវិតរស់នៅដែលពួកគេស្រឡាញ់។ យើងបានវិនិយោគនៅក្នុងកម្មវិធីអត្ថប្រយោជន៍របស់យើងដើម្បីជួយមិត្តរួមការងារឱ្យឈានដល់សក្តានុពលរបស់ពួកគេ ហើយផ្តោតលើអ្វីដែលសំខាន់បំផុត។

បុគ្គលិកពេញម៉ោងរបស់គ្រួសារម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) និងសមាជិកក្នុងបន្ទុកគ្រួសារ មានសិទ្ធិទទួលបានកញ្ចប់អត្ថប្រយោជន៍ជាច្រើនរួមមាន៖

  • ប្រាក់បៀវត្សរ៍ប្រកួតប្រជែង
  • បេឡាជាតិរបបសន្តិសុខសង្គម និងធានារ៉ាប់រងសុខភាព
  • ពិនិត្យជំងឺនៅគ្លីនិកឯកជនរបស់យើងដោយឥតគិតថ្លៃ
  • ធានារ៉ាប់រងគ្រោះថ្នាក់ទូទាំងពិភពលោក ២៤ម៉ោង
  • អាហារូបករណ៍សម្រាប់បុគ្គលិក និងកូនៗរបស់ពួកគេ
  • ឱកាសអភិវឌ្ឍអាជីព
  • ឱកាសអភិវឌ្ឍអាជីព
  • ការលើកទឹកចិត្តគួរឱ្យទាក់ទាញ
  • បរិស្ថានការងារល្អ
  • ការឈប់សម្រាកមានប្រាក់ឈ្នួលដោយផ្អែកលើច្បាប់ការងារ
  • វិស្សមកាលមានប្រាក់ឈ្នួល
  • វិស្សមកាលមានប្រាក់ឈ្នួល
  • ការឈប់សម្រាកបិតុភាព
  • ការឈប់សម្រាកពិសេស
  • ឈប់សម្រាកដោយសារជម្ងឺ
  • ការឈប់សម្រាកធម្មតា
  • ប្រាក់រង្វាន់សម្រាប់នាយកដ្ឋាន

ប្រាក់រង្វាន់សម្រាប់នាយកដ្ឋាន

ពួកយើងមានកិត្តិយសក្នុងការស្វាគមន៍អ្នកមកកាន់គេហទំព័រការងាររបស់យើង! សូមស្វែងយល់ពីឱកាសនាពេលបច្ចុប្បន្នដ៏ច្រើនរបស់យើងដើម្បី ចាប់ផ្តើមអាជីពប្រកបដោយអត្ថន័យ និងមានតម្លៃជាមួយ ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) ដែលជាអ្នកដឹកនាំការអប់រំចំណេះដឹងទូទៅ និងភាសា។ យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយមិត្តរួមការងារជាង ១.០០០ នាក់ នៅទូទាំងប្រទេស ស្របពេលដែលយើងផ្តល់អំណាចដល់សិស្សានុសិស្សដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ ក្នុងការស្វែងរកជោគជ័យ និងចូលរួមចំណែកបំផុសគំនិតដល់សង្គម និងសហគមន៍ជាសកលរបស់យើង។

តើអ្នកជាអតីតសិស្សនៃសាលាណាមួយរបស់យើងដែរឬទេ? សូមចូលទៅកាន់ផ្នែក អតីតសិស្ស(Alumnus) របស់យើងដើម្បីស្វែងរកឱកាសការងារ ដើម្បីធានាថាសមិទ្ធិផលនៃការសិក្សារបស់អ្នកត្រូវបានទទួលស្គាល់។

ចូលរួមជាមួយអ្នកជំនាញរាប់ពាន់នាក់មកពីជុំវិញពិភពលោកដែលបានសម្រេចចិត្តក្នុងការកសាងអាជីពប្រកបដោយជោគជ័យជាមួយ ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQEducation) ដែលជាស្ថាប័នធ្វើនូវអ្វីដែលយើងស្រឡាញ់។ យើងរង់ចាំទទួលដំណឹងពីអ្នកនៅថ្ងៃនេះ!

ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQ Education) គឺជាកន្លែងដែលផ្តល់ឱកាសដល់និយោជិកគ្រប់រូបស្មើគ្នា។

MJQ Jobs