មូលនិធិ ម៉េងលី ជេ. គួច

មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានសមាជិកតែមួយគត់គឺ ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងសម្រាប់គោលបំណងសប្បុរសធម៌ ចំណេះដឹងអក្ខរកម្ម និងគោលបំណងស្រាវជ្រាវ។

បច្ចុប្បន្នមូលនិធិនេះប្រើប្រាស់សម្រាប់គម្រោងជាច្រើនសម្រាប់ជួយដល់ជនងាយរងគ្រោះ និងខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យទទួលបាននូវការអប់រំប្រកបដោយគុណភាព តម្រូវការចាំបាច់ និងជំនួយវេជ្ជសាស្រ្ត។

គម្រោងនៅពេលបច្ចុប្បន្នមាន៖

    1. គម្រោងសាលារៀន ម៉េងលី ជេ. គួច
    2. គម្រោងគ្លីនិកចល័ត វេជ្ជបណ្ឌិត គួច
    3.  អាហារូបករណ៍ ម៉េងលី ជេ. គួច
    4. គម្រោងស្បៀងអាហារ ម៉េងលី ជេ. គួច
    5. គម្រោងសេវាកម្មសុខភាព ម៉េងលី ជេ. គួច
    6. គម្រោងសេវាកម្មសហគមន៍ ម៉េងលី ជេ. គួច
    7.  គម្រោងសង្គ្រោះគ្រោះធម្មជាតិ
    8. បណ្ណាល័យចល័ត ម៉េងលី ជេ. គួច
    9. គម្រោងផ្តល់ឈាម ម៉េងលី ជេ. គួច
    10. រង្វាន់ ម៉េងលី ជេ. គួច
    11. គម្រោងកង់កុមារដើម្បីការអប់រំ

សកម្មភាពសប្បុរសធម៌ និងការចូលរួមរបស់មូលនិធិ ម៉េងលី ជេ. គួច មានទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា ហើយក៏មានការជំរុញឱ្យមានសកម្មភាពរបស់បុគ្គលិកនៅក្នុងសហគមន៍ ក្នុងគោលបំណងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

លោក សែម សំអាន

ប្រធានផ្នែកកម្មវិធី
ផ្ទះលេខ ២៥អេប៊ីស៊ីឌី ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទលេខ៖ 095 888 084
Ext:337
សារអេឡិចត្រូនិច៖ saman.sem@mjqfoundation.org
គេហទំព័រ៖ www.mjqfoundation.org

ម៉ោងធ្វើការ

ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ៖
ពេលព្រឹក៖ ៧:៣០ នាទីព្រឹក – ១២:០០ នាទីថ្ងៃត្រង់
ពេលរសៀល៖ ១:៣០ នាទីរសៀល – ៦:០០ នាទីល្ងាច
ថ្ងៃសៅរ៍៖
ពេលព្រឹក៖ ៨:០០ នាទីព្រឹក – ១១:០០ នាទីថ្ងៃត្រង់