ការតម្រង់ទិសសិស្សានុសិស្សថ្មី (Year 20 Term 81)
ការតម្រង់ទិសសិស្សានុសិស្សថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ
សូមស្វាគមន៍ចំពោះការតម្រង់ទិសសិស្សានុសិស្សថ្មីនៃឆ្នាំសិក្សាទី២០ វគ្គទី៨២ ដែលបានបង្កើតឡើងដើម្បីជួយដល់សិស្សានុសិស្សថ្មីៗរបស់យើង បានយល់អំពីចក្ខុវិស័យ គោលការណ៍ ច្បាប់ បទប្បញ្ញត្តិ និងជាពិសេសព្រឹត្តិការណ៍នានារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ការតម្រង់ទិសនេះនឹងផ្តល់ឱកាស និងដំបូន្មានល្អៗ ដល់សិស្សានុសិស្សថ្មីដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា តាមរយៈការត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងឧបសគ្គដែលពួកគេនឹងជួបប្រទះនៅក្នុងថ្នាក់រៀន និងអនាគតដ៏រុងរឿង។