ការធ្វើបទបង្ហាញជាមូលដ្ឋាន សម្រាប់សិស្សានុសិស្សកម្រិត GEP 08
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានរៀបចំធ្វើបទបង្ហាញជាមូលដ្ឋាន សម្រាប់សិស្សានុសិស្សកម្រិត GEP 08។ កម្មវិធីនេះ គឺជាវេទិកាដែលសិស្សានុសិស្សទាំងអស់ មានឱកាសដើម្បី កែលម្អជំនាញក្ក្នុងការនិយាយ និងត្រៀមខ្លួនជាស្រេចនៅក្នុងសង្គមការងារ និងដើម្បីបង្ហាញពីការអភិវឌ្ឍ របស់ខ្លួនទាក់ទង នឹងការគិតត្រេះរិះ នាពេលអនាគត។ ដោយការផ្តល់បទបង្ហាញតាមប្រធានបទផ្សេងៗ សិស្សានុសិស្ស អាចបង្កើនទំនុកចិត្ត លើខ្លួនឯង ឲ្យកាន់តែប្រសើរឡើងក្នុងជំនាញក្នុការនិយាយជាសាធារណៈចំពោះមុខមហាជន។