ការចាប់ផ្តើមវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់ទាំងផ្នែកភាសាអង់គ្លេស និងភាសាចិនសម្រាប់ការចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មី បន្ទាប់ពីសម្រាករយៈពេលខ្លីរួចមក។ គណៈកម្មការសាលារីករាយដែលឃើញវត្តមានប្អូនៗត្រលប់មកចូលសិក្សាវគ្គថ្មីវិញ ឆ្នាំទី១៨ ឆមាសទី២៧ និងវគ្គទី៧៦ នេះនឹងក្លាយជាពេលវេលាដ៏អស្ចារ្យសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងការពង្រឹងជំនាញភាសារបស់ពួកគេ។