ការធ្វើបទសម្ភាសន៍ដល់សិស្សានុសិស្សកម្រិត ០១
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានធ្វើបទសម្ភាសន៍ដល់សិស្សានុសិស្សកម្រិត ០១។ បទសម្ភាសន៍សម្រាប់សិស្សានុសិស្សកម្រិត 0១ គឺជាតម្រូវការមួយនៅក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។ គោលបំណងនៃបទសម្ភាសន៍នេះ គឺដើម្បីពិនិត្យមើលសមត្ថភាពភាសាអង់គ្លេសរបស់សិស្សានុសិស្ស និងជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការសិក្សា និងរៀបចំខ្លួនសម្រាប់បទសម្ភាសន៍ការងារនាពេលអនាគត។