ការប្រកួតបញ្ចេញសំឡេង ម៉េង លី ជេ គួច លើកទី៨ វគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានរៀបចំវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតការបញ្ចេញសំឡេងភាសាអង់គ្លេស ម៉េងលី ជេ គួច លើកទី៨ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ កម្មវិធីប្រកួតនេះមានគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញសមត្ថភាពរបស់ពួគគេ បង្កើនទំនុកចិត្តក្នុងការចូលរូមការប្រកួតផ្សេងៗ និងបង្ហាញពីរបៀបដ៏ត្រឹមត្រូវក្នុងការបញ្ចេញសំឡេងពាក្យភាសាអង់គ្លេស។ កម្មវិធីប្រកួតនេះត្រូវបានបែងចែកជាពីរប្រភេទគឺ កម្មវិធីកុមារ និងកម្មវិធីសម្រាប់មនុស្សពេញវ័យ។ ជាលទ្ធផល សិស្សានុសិស្សចំនួន ៦នាក់ មកពីកម្មវិធីកុមារ និង៧នាក់ មកពីកម្មវិធីមនុស្សពេញវ័យនៃពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ អាចបន្តទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងការបញ្ចេញសំឡេងភាសាអង់គ្លេស ម៉េងលី ជេ គួច លើកទី៨នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។