ជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងអ្នកគ្រូ លោកគ្រូ
ការអប់រំកុមារចាប់ផ្តើមពីការអប់រំនៅផ្ទះ ហើយសាលារៀនគឺជាផ្ទះទីពីររបស់ពួកគេ។ សប្តាហ៍នេះគឺជាកម្មវិធីជំនួបមាតាបិតា និងគ្រូបង្រៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលក្នុងនោះមាតា បិតា ឬអ្នកអាណាព្យាបាល និងអ្នកគ្រូលោកគ្រូ របស់សិស្សធ្វើការរួមគ្នា ដើម្បីពិភាក្សាអំពីវិធីសាស្រ្តល្អៗក្នុងការជួយសិស្សស្សានុសិស្សឱ្យក្លាយជាបុគ្គលដែលប្រសើរជាងមុន។