ស្វាគមន៍សម្រាប់ការមកកាន់ថ្នាក់រៀនវិញ
ការត្រឡប់ទៅថ្នាក់រៀនផ្ទាល់វិញ ធ្លាប់ជាក្តីប្រាថ្នារបស់សិស្សភាគច្រើន ហើយឥឡូវនេះ បំណងរបស់ពួកគេបានក្លាយជាការពិតហើយ។ យើងអាចមើលឃើញពី ទឹកមុខរបស់ពួកគេ ជាមួយអារម្មណ៍ សប្បាយរីករាយត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីបទពិសោធន៍ដ៏យូរជាមួយថ្នាក់រៀនអនឡាញ។ សូមស្វាគមន៍មកកាន់ថ្នាក់រៀនផ្ទាល់វិញ ទាំងអស់គ្នា។