សិក្ខាសាលាស្តីពី “ការបង្រៀនវាក្យសព្ទប្រកបដោយប្រសិទ្ធភាព”
ការបន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈជួយឱ្យគ្រូបង្រៀនអភិវឌ្ឍសមត្ថភាពទៅលើបច្ចេកទេសថ្មីៗស្តីពីការរៀនរបស់កុមារ ការបំពាក់ឧបករណ៍បច្ចេកវិទ្យានៅក្នុងថ្នាក់រៀន និងធនធានថ្មីៗ។ នៅថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គ្រូបង្រៀនថ្នាក់ភាសាអង់គ្លេសបស់យើងបានចូលរួមសិក្ខាសាលាស្តីពី «ការបង្រៀនវាក្យសព្ទប្រកបដោយប្រសិទ្ធភាព» ដែលធ្វើឡើងដោយ លោក ស្ទីវិន លី ដែលជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រង វគ្គបណ្តុះបណ្តាល គរុកោសល្យគ្រូ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។