ជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងអ្នកគ្រូ លោកគ្រូ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារបានរៀបចំជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងអ្នកគ្រូ លោកគ្រូ ចាប់ពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១។ វាជាឱកាសសម្រាប់មាតា បិតាសិស្សពិភាក្សាអំពីលទ្ធផលសិក្សារបស់កូនៗ ពួកគាត់ជាមួយអ្នកគ្រូ លោកគ្រូ។ អ្នកគ្រូ លោកគ្រូបង្រៀនថ្នាក់កម្រិត Pre-Kid និងKid ជួបបានពិភាក្សាពីលទ្ធផលនៃការសិក្សារបស់សិស្សជាមួយអ្នកអាណាព្យាបាល ដើម្បីជម្រុញឱ្យមានកិច្ចសហការពីពួកគាត់ និងទទួលបានមតិយោបល់ដើម្បីអភិវឌ្ឍកិច្ចប្រជុំឱ្យកាន់តែមានផ្លែផ្កា។ ក្មេងខ្លះឆាប់យល់ និងឆាប់ចាប់បាននៅមេរៀន ក៏ប៉ុន្តែក្មេងខ្លះមានបញ្ហាខ្លះៗក្នុងការសិក្សាដែលនេះជារឿងធម្មតាសម្រាប់ក្មេង ដូច្នេះទើបមានការពិភាក្សា ការផ្លាស់ប្តូរគំនិត និងការប្រឹក្សានេះត្រូវបានធ្វើឡើង។