ការប្រារព្ឋពិធីបុណ្យហាឡូវីន
គណៈគ្រប់គ្រងសាលា បុគ្គលិក អ្នកគ្រូលោកគ្រូ ព្រមទាំងសិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្រារព្ឋពិធីបុណ្យហាឡូវីន នៅទូទាំង ៦ សាខា។ នៅក្នុងពិធីបុណ្យមានសកម្មភាពសប្បាយៗជាច្រើនដូចជា ការចែកស្ករគ្រាប់គ្នា ការបង្កាត់ភ្នក់ភ្លើង ការប្រកួតសម្លៀកបំពាក់ និងការចូលលេងផ្ទះខ្មោចជាដើម។ ពូកយើងរៀបចំពិធីបុណ្យនេះឡើងដើម្បីឱ្យសិស្សានុសិស្សទាំងអស់មានចំំណេះដឹងកាន់តែទូលំទូលាយអំពីវប្បធម៏ ប្រពៃណីផ្សេងៗ និងព្រិត្តការណ៏ល្បីៗទូទាំងពិភពលោក។