ព្រឹត្តិការណ៍ និងការប្រកួតប្រជែង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធព្រឹត្តិការណ៍នានាជារៀងរាល់ឆ្នាំសម្រាប់សិស្សានុសិស្ស និងបុគ្គលិក។ សិស្សានុសិស្ស និងបុគ្គលិកគឺជាអ្នកដឹកនាំរៀបចំកម្មវិធីទាំងនោះ ដែលជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការរៀនសូត្រពីការធ្វើការសហការគ្នា ការងារក្រុម និងជំនាញភាពជាអ្នកដឹកនាំ ស្របពេលដែលពួកគេបានកំពុងបង្កើតការចងចាំមួយដែលមិនអាចបំភ្លេចបាន។ ពីកម្មវិធី Halloween Haunted House (កម្មវិធីរៃអង្គាស) រហូតដល់ការប្រកួត Spelling Bee ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមការងារសិក្សា បានធ្វើការរួមគ្នាដើម្បីជំរុញការបង្រួបបង្រួមគ្នា។