សមយុទ្ធការជម្លៀសខ្លួនពីអគ្គីភ័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានធ្វើសមយុទ្ធការជម្លៀសខ្លួនពីអគ្គីភ័យដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់។ ការធ្វើលំហាត់សមនេះអនុញ្ញាតឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់គ្នាបានយល់ដឹង និងស្គាល់សំឡេងអាសន្ន
រោទិ៍ពេលមានអគ្គីភ័យកើតឡើង និងអាចត្រៀមខ្លួនរួចរាល់ដើម្បីជម្លៀសទៅកាន់ទីសុវត្ថិភាព ចេញពីអគារក្នុងករណីមានគ្រោះថ្នាក់អគ្គីភ័យឆាបឆេះឡើង។
ការធ្វើលំហាត់សមមួយនេះក៏មានគោលបំណងក្នុងការធានាថា
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់យកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាពរបស់ខ្លួន និងដើម្បីត្រៀមខ្លួនរធ្វើឱ្យការជម្លៀសទៅកាន់ទីសុវត្ថិភាពជាក់ស្តែងប្រព្រឹត្តទៅដោយរលូន។