កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចាប់ផ្តើមវគ្គសិក្សាថ្មីគឺ ឆមាសទី២៣ សម្រាប់កម្មវិធីសិក្សាថ្នាក់កុមារ និងវគ្គសិក្សាទី៦៧ សម្រាប់កម្មវិធីសិក្សាថ្នាក់មនុស្សពេញវ័យ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ មានសេចក្តីរីករាយសូមស្វាគមន៍សិស្សានុសិស្សជាច្រើននាក់ដែលបានត្រឡប់មកថ្នាក់រៀនជាធម្មតាវិញ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់សិស្សានុសិស្សទាំងអស់។ វគ្គសិក្សានេះនឹងក្លាយជាវគ្គសិក្សាដ៏ល្អ សម្រាប់សិស្សានុសិ្សគ្រប់រូបដើម្បីទទួលយក និងបង្កើនជំនាញភាសា។