ដំណើរទស្សនកិច្ចទៅកាន់ ផ្សាទំនើបម៉ាក្រូ សម្រាប់សិស្សានុសិស្សថ្នាក់កម្រិតកុមារ
នាថ្ងៃសុក្រ ទី ២៨និង២៩ ខែមីនា ឆ្នាំ 2024 មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានធ្វើការចុះកម្មវិធីសិក្សាដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង។ ដំណើរកម្សាន្តទៅកាន់ផ្សារ ម៉ាក្រូ ធ្វើឱ្យមានភាពខុសប្លែកពីសកម្មភាពសិក្សារបស់យើង ដើម្បីអភិវឌ្ឍការយល់ដឹងរបស់ពួកគេអំពីស្ថានភាពខាងក្រៅ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកផ្សារ។
បានធ្វើការចុះកម្មវិធីសិក្សានេះ អនុញ្ញាតឱ្យពួកគេចាប់យកពាក្យជាភាសាអង់គ្លេសច្រើន និងអាចចាប់បានលឿនជាងមុន និងចងចាំពាក្យទាំងនោះក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះដែរ ពួកគេអាចរីករាយនឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក គ្រូបង្រៀន និងក្រុមការងារផ្សារប្រកបដោយប្រសិទ្ធភាព។