"ជំនាញតែងសេចក្តីសម្រាប់ការប្រលង TOEFL" សម្រាប់សិស្សកម្រិតទី 10
ជំនាញសរសេរតែងសេចក្តីដ៏ល្អ អាចជួយអ្នកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងងាយស្រួល ដោយមិនបង្កឱ្យមានការភ័ន្តច្រឡំច្រើន។ កាលពីថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023 មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានរៀបចំវគ្គសិក្សាមួយលើប្រធានបទ "ជំនាញតែងសេចក្តីសម្រាប់ការប្រលង TOEFL" សម្រាប់សិស្សកម្រិតទី 10 ដើម្បីធានាថាពួកគេយល់អំពីចំណុចសំខាន់ៗអំពីរបៀបបញ្ចេញគំនិត និងចំណាប់អារម្មណ៍ដែលពួកគេចង់បានអោយដូចនឹងប្រធានបទនៃការតែងសេចក្តីរបស់ពួកគេ។ សិស្សានុសិស្សនឹងស៊ាំនឹងគោលគំនិតក្នុងការសរសេរឲ្យបានប្រសើរឡើង និងអាចប្រើជំនាញទាំងនេះនៅថ្ងៃមុខ។