សិក្ខាសាលាមួយស្តីពី “ជំនាញក្នុងការធ្វើបទបង្ហាញ និងការនិយាយនៅមុខទស្សនិកជនក្នុងសិក្ខាសាលា” ដល់សិស្សានុសិស្សកម្រិត 7B
ការធ្វើបទបង្ហាញឱ្យបានល្អ និងការនិយាយនៅចំពោះមុខអ្នកស្តាប់ជាសាធារណៈមិនមែនជាកិច្ចការងាយស្រួលនោះទេ។ វាជាការភ័យខ្លាចលេខមួយ ដែលគ្រប់គ្នាមាន។ ការធ្វើបទបង្ហាញឱ្យបានល្អ ត្រូវការការត្រៀមខ្លួនច្រើន ជំនាញ បទពិសោធន៍ ដើម្បីធ្វើវាឱ្យបានល្អ។ ដើម្បីធ្វើបទបង្ហាញឲ្យបានល្អ យើងគួរមើលកត្តាសំខាន់ពីរគឺកិច្ចការដែលយើងធ្វើមុនពេលធ្វើបទបង្ហាញ និងកិច្ចការដែលយើងធ្វើអំឡុងពេលធ្វើបទបង្ហាញ។ អង្គុយចុះ ហើយរៀបចំផែនការឱ្យបានល្អជាមុនសិន អនុវត្តវាអោយបានច្រេីន នោះវានឹងកាន់តែងាយស្រួលក្នុងការធ្វេីបទបង្ហាញបានយ៉ាងល្អ។