សិក្ខាសាលាស្តីពី “គន្លឹះសម្រាប់ការសម្ភាសន៍ដ៏អស្ចារ្យ”
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានរៀបចំសិក្ខាសាលាស្តីពី “គន្លឹះសម្រាប់ការសម្ភាសន៍ដ៏អស្ចារ្យ” សម្រាប់សិស្សកម្រិត Intro 3។ សិក្ខាសាលានេះមានគោលបំណងផ្តល់ឱ្យសិស្សកម្រិត Intro 3 នូវការយល់ដឹងឱ្យកាន់តែច្បាស់អំពីអត្ថន័យនៃការសម្ភាស គន្លឹះសម្រាប់ការអនុវត្តជាក់ស្តែង និងយុទ្ធសាស្រ្តសម្រាប់ការធ្វើបទសម្ភាសនាពេលខាងមុខនៅពេលដែលពួកគេត្រូវធ្វើបទសម្ភាសនៅកម្រិត១។


