កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អ្នកគ្រូ លោកគ្រូ បុគ្គលិក និងគណៈកម្មាធិការទូទៅ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានដឹកនាំកិច្ចប្រជុំតម្រង់ទិស សម្រាប់ឆ្នាំសិក្សាទី១៦ វគ្គសិក្សាទី៦៤។ កិច្ចប្រជុំតម្រង់ទិសនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ពិសេសមួយពីព្រោះមជ្ឈមណ្ឌលភាសា អេ អាយ អាយក៏នឹងប្រារព្ធខួបគម្រប់១៥ឆ្នាំរបស់ខ្លួន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ផងដែរ។


